យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកនៅខេត្តសៀមរាប

តើបងប្អូនចូលចិត្តជួយមនុស្សទេ? តើបងប្អូនចង់ជួយគ្រួសារខ្មែរទេ? សូមមកដាក់ពាក្យធ្វើការជាមួយ CARGIVER នៅ Homecare Cambodia។

យើងត្រូវទៅផ្ទះមនុស្សចាស់ ហើយជួយពួកគាត់ក្នុងកិច្ចការប្រចាំថ្ងៃ ដូចជាជួយសម្អាតរាងកាយ កក់សក់ សម្អាតបន្ទប់ ឬទិញអាហារ ដើរលេងជាមួយគាត់ ឬអង្គុយនិយាយលេងជាមួយពួកគាត់ជាដើម។ ល..

យើងនឹងផ្តល់ជូនលោកអ្នកនូវការបណ្តុះបណ្តាលដោយឥតគិតថ្លៃដោយអ្នកជំនាញ។ កាលបរិច្ឆេទចាប់ផ្តើមគឺថ្ងៃទី 1. ខែសីហា ឆ្នាំ 2024។

ម៉ោងធ្វើការ៖

ថ្ងៃច័ន្ទ ដល់ សៅរ៍ ពីម៉ោង 8 ព្រឹក ដល់ 6 ល្ងាច (ជាមួយអាហារថ្ងៃត្រង់)

អត្ថប្រយោជន៍៖

ការចុះឈ្មោះរបស់បងប្អូនជាមួយបេឡាជាតិរបបសន្តិសុខសង្គម

ថ្ងៃឈប់សម្រាកពេលបុណ្យទាន

នឹងធ្វើការជាមួយក្រុមការងារដ៏ល្អ

ប្រាក់ខែ 200$ បូករួមទាំងថ្លៃសាំង និងទូរស័ព្ទ

ហើយយើងក៍មានបន្ទប់ស្នាក់នៅសម្រាប់លោកអ្នកផងដែរ។

សូមទូរស័ព្ទមកយើងប្រសិនបើលោកអ្នកមានសំណួរបន្ថែម។ អ្នកអាចដាក់ពាក្យដោយផ្ញើព័ត៌មានរបស់លោកអ្នកទៅកាន់លេខ Telegram +855 15 529 224


Comments

Leave a Reply

Your email address will not be published. Required fields are marked *